ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ រួមជាមួយប្រធានភូមិទាំង១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃព្រហស្បត៍ ទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី១ បានអញ្ជើញចូលរួមប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ រួមជាមួយប្រធានភូមិទាំង១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍លទ្ធផលការងារសម្រេចបានខែមករា ឆ្នាំ២០២៤ និងលើកទិសដៅការងារដែលត្រូវយកចិត្តទុកដាក់ជាអាទិភាពសម្រាប់ខែកុម្ភៈ រួមមាន កាងារសន្តិសុខ សណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈ ការងារបរិស្ថាន ប្រមូលវេចខ្ចប់ទុកដាក់បញ្ចេញសំរាមបន្តការងារទប់ស្កាត់ជម្ងឺ និងបានជួយឧបត្ថម្ភថវិកាសម្រាប់ការជួយថែទាំការពារ សុខភាព ជីវភាពមនុស្សចាស់ប្រចាំខែផងដែរ។